1 The start

ក្តីស្រឡាញ់របស់បុរសម្នាក់នេះដែលមានចំពោះនាងគឺវាធំធេងតែបើស្រឡាញ់ខ្លាំងពេកដល់ពេលដែលស្អប់ក៏ស្អប់ខ្លាំងដូចគ្នា ស្នេហាវាគឺជាអាវុទ្ធមុខពីរវាអាចធ្វើឲយើងមានក្តីសុខសុភមង្គលតែវាក៏អាចធ្វើឲយើងឈឺចាប់ឈឺខ្លាំងរហូតមិនអាច

បំភ្លេច ហើយការឈឺចាប់នោះក៏ក្លាយទៅជាកត្តាជំរុញឲមនុស្សផ្លាស់ប្តូរខ្លួនឯងបានទាំងស្រុង តែការឈឺចាប់វានៅតែដិតដាមរហូតបើយើងនៅតែហុំព័ទ្ធមិនព្រមដោះលែងវាឲមានសេរីភាព

ប្រទេសកូរ៉េទាំងមូលអ្នកណាដែលមិនស្គាល់

ម៉ាហ្វៀកំណាច Kim Taehyung?? គេជា

បុរសម្នាក់ដែលមានមុខមាត់ក្នុងសង្គម គេជាម្ចាស់ club និងបនល្បែងដែលធំជាងគេនៅ Seoul គេជាមនុស្សប្រុសដែលស្អប់ស្នេហា និង ខ្លាចស្នេហាបំផុតព្រោះ.....+ គេតែងតែប្រកាន់យកថាស្នេហាធ្វើឲមនុស្សទន់ជ្រាយ ស្នេហាធ្វើឲមនុស្សទទួលភាពបរាជ័យ Kim Taehyung ជាម៉ាហ្វៀឈាមត្រជាក់ដៃឆៅសម្លាប់មនុស្សមិនញញើតដៃ បើនិយាយពីរឿងលុយយល់ល្អកុំទៅប្រជែងជាមួយនឹងគេអីព្រោះគេជាសេដ្ឋីវ័យក្មេងដែលមានជាងគេនៅកូរ៉េនេះ គេស្អប់បំផុតមនុស្សដែលកុហក លួចចាក់ពីក្រោយខ្នង និង ក្បត់ពាក្យសន្យា..

តុក...តុក....សម្លេងគោះទ្វារ 2 ដងដើម្បីបញ្ជាក់ឲអ្នកខាងក្នុងដឹង

<ចូលមក...>Taehyung  ម៉ាហ្វៀមុខងាប់អង្គុយកងទាក់ខ្លានៅលើសាឡុងធំមួយក្នុងបន្ទប់នៅក្នុងបនល្បែងរបស់គេ

Note:បនល្បែងនិងClub នៅកន្លែងជាមួយគ្នាក្នុងបនល្បែងរបស់គេមានទាំងភោជនីយដ្ឋាន ផ្ទះសំណាក់ club កម្សាន្ត....

ក្រាក...

<អត់ទោសចៅហ្វាយ...>Sam ធ្វើមុខអះអុញមិនហ៊ានប្រាប់ចៅហ្វាយថាមានអ្នកបង្ករឿងក្នុងកន្លែងរបស់ចៅហ្វាយគេឡើយព្រោះឲតែមានអ្នកបង្ករឿងលើកណាត្រៀមខ្លួនទៅបើមិនងាប់ក៏ពិការដែរ

<និយាយមកមានរឿងអី? ធ្វើមុខមើលតែក្តៀនអាចម៍>Taehyung សម្លក់ Sam ឲថ្មែរ

<ចៅហ្វាយគឺមានអ្នកមានជាន់ថ្មីម្នាក់វាអុកឡុកវាថាក្រុមអ្នកចែកបៀររបស់ពួកយើងប្រើល្បិចហើយគេថាគេត្រូវការជួបចៅហ្វាយជាបន្ទាន់>Sam និយាយទាំងភ័យៗព្រោះគេដឹងចរឹកចៅហ្វាយគេច្បាស់ណាស់ថាឲតែមានអ្នកណាហ៊ានបង្ខូចកេរ្តិ៍ឈ្មោះរបស់កន្លែងគាត់ដឹងតែត្រៀមខ្លួនងាប់ទៅ

ផាំង... Taehyung ទះតុមួយទំហឹងដៃ Sam លេបទឹកមាត់ឮសូរតែខ្អឹកភ័យជំនួសអ្នកមាន

ម្នាក់នោះ

<ទើបតែមានថ្មីៗទេមិនទាន់ទាំងស្គាល់អ្វីហៅថាពពួកម៉ាហ្វៀផងចង់លេងជាមួយយើងហ្អេស?បានត្រៀមខ្លួនកក់ ម'ឈូស ឲហើយទៅអានាង> Taehyung ញញឹមចុងមាត់ហើយទាញកាំភ្លើងមកជូតទាំងកែវភ្នែកពឹសពុល គេទាយមិនខុសពិតមែនប្រាកដជាមានអ្នកបង្ករឿងក្នុងកន្លែងរបស់គេមិនខាន ស្គាល់ Kim Taehyung តិចពេកហើយ

<ចៅហ្វាយ ហ្អាកុំដល់ថ្នាក់នឹងអីហ្អីអាណិតវាផង>Sam ឱនមុខនិយាយតិចៗ

<ឯងអាណិតវា??..>Taehyung

<គឺ....បាទតិចៗដែរ,.>Sam លេបទឹកមាត់ខ្អឹក

<ចឹងយើងនឹងដោះលែងវា តែយើងនឹងសម្លាប់ឯងជំនួស>Taehyung និយាយទាំងមុខស្មើ

<អុញ ខ្ញុំនិយាយលេងតើចៅហ្វាយ😅 ណាទៅសុខចិត្តងាប់ជំនួសគេនោះញុំអត់ទាន់មានប្រពន្ធផង វាគ្មានអីគួរឲអាណិតទេវាភ្លើខ្លួនឯងតើដែលហ៊ានតំឡើងឫកនៅកន្លែងរបស់ចៅហ្វាយនោះ😅>Sam ស្ញេញដាក់ចៅហ្វាយមុខងាប់ទាំងបែកញើសប៉ុនៗគ្រាប់ពោត

<ដឹងចឹងល្អហើយតោះអានោះវាកំពុងចាំទទួសគ្រាប់កាំភ្លើងរបស់យើងផង>Taehyung និយាយហើយក៏ដើរទៅមុន ហើយ Sam ដើរតាមក្រោយ

<វីស ងាប់ផសចៅហ្វាយ អា Sam អើយអា Sam>Sam 🤧រអ៊ូតិចៗតែ Taehyung ជាមនុស្សត្រចៀកវៃគេស្តាប់ឮតែគេធ្វើមិនដឹង

~~~~

<ឯណាមិនឃើញចៅហ្វាយរបស់ពួកឯង??បើកបនល្បែងធំប៉ុណ្ណាណីបែជាលេងល្បិចទៅវិញ>Man😏

<យើងនៅទីនេះ> Taehyung ចុះពីលើកាំជណ្តើរយ៉ាងអង់អាចនិងពិសពុលមើលទៅមិនខុសពីតោកំណាចនោះទេ

មនុស្សគ្រប់គ្នានៅទីនោះក៏នាំគ្នាផ្អាកលេងហើយក៏មើលមក Taehyung គ្រប់គ្នា

<ព្រះអើយ សង្ហារម្ល៉េះទេ..>Girl1

<ត្រូវហើយមិនដែលឃើញអ្នកណាសង្ហារដូចគាត់ទេតែថាគាត់កាចពេកហើយ>Girl2

<កាចបែបនេះហើយ មាន កាច ម៉ាហ្វៀសង្ហារ អួយត្រូវចិត្តណាស់>Girl1

<អើៗត្រូវចិត្តក៏ត្រូវចិត្ត..>Girl2

<អរ មកហើយហ្អេស??រូបរាងសង្ហារទាក់ទាញគ្រាន់បើ>Man

<ចាប់ទុកថាជាការសរសើរទៅចុះ>Taehyung ញញឹមចុងមាត់

<បនល្បែងធំជាងគេនៅ Seoul នេះតែបែរជាលេងល្បិច..>Man ញញឹមសើចចំអក

<នែ៎ អា baby ម៉ាហ្វៀ ទើបតែប្រលោកក្នុងវិស័យនេះមែនទេទើបមិនដឹងខ្យល់អីសោះ>Taehyung

<អ្នកណាជា Baby ម៉ាហ្វៀ??>Man😤

<គឺឯងនឹងហើយ ធ្វើចរឹកចេញមកឆេវឆាវដូចកូនក្មេងបើមិនមែន Baby ម៉ាហ្វៀឲជាស្អីវិញទៅ??>Taehyung😏

<យើងមិនខ្វល់សំខាន់ខាងឯងលេងល្បិច..>Sam

ផាំង....

អាយ....មនុស្សគ្រប់គ្នានាំគ្នាស្រែកផ្អើលឆោរឡោពេលឃើញម៉ាហ្វៀឈាមត្រជាក់មួយនេះសម្លាប់មនុស្សមិនញញើតដៃបែបនេះ

<សុំអ្នកទាំងអស់គ្នារក្សារភាពស្ងៀមស្ងាត់>Sam ស្រែកប្រាប់ហើយគ្រប់គ្នាក៏បិទមាត់រៀងខ្លួន

<អ្នកទាំងអស់គ្នាឃើញទេ??នេះជាលទ្ធផលសម្រាប់អ្នកដែលបង្ខូចឈ្មោះកន្លែងរបស់ខ្ញុំ>Taehyung និយាយចប់ក៏ឡើងទៅលើបាត់ហើយ Sam ក៏ដើរតាមក្រោយ

ហើយកូនចៅគេមួយក្រុមក៏នាំគ្នាមកសម្អាត

សាកសបរបស់បុរសម្នាក់នោះ

<ឯងឃើញទេពេលគាត់សម្លាប់អាបុិមុខជុចមិញនោះក៏សង្ហារដែរ ហើយឡើង Hot>Girl1

<ចង់ឃើញបែបនេះទៀតទេ??>Girl2

<ប្រាកដហើយ..>Girl1

<ធ្វើឲដូចប្រុសមិញទៅបានឃើញហើយ>Girl2😌

<នាងឆ្គួតនេះសុខៗចង់ឲមិត្តវាងាប់>Girl1😒

Skip....

សម្លេងយន្តហោះបានចុះចតនារីម្នាក់

ដែលមានសម្រស់ស្រស់ស្អាត ពាក់អាវសឺមីស្តើងពណ៌សរួមជាមួយខោកាបូយពណ៌ខៀវដិត

ត្រនុយពីមុខទម្លាក់ខាងក្រោយ វែនតាខ្មៅ ស្បែកជើងប៉ាត់តាពណ៌ស សក់វែងរលោងពណ៌ប្រផេះ ភ្នែកមូលក្រឡង់មានពន្លឺផ្លេកៗ ស្បែកសម៉តដូច បន្តូលចេក បបូមាត់តូចស្តើង ពណ៌សុីជម្ពូរ ច្រមុះស្រួច ដៃជើងស្រឡូន

ស្អាត រាងស្តើងចង្កេះមួយក្តាប់មិនខ្ពស់ហើយក៏មិនទាប នាងមានចរឹករាងឆ្មើងឆ្មៃបន្តិច ឆ្នាស់កាចសម្តីមិនសូវពិរោះតែចិត្តល្អណាស់ តែឲតែអ្នកណាហ៊ានធ្វើឲទើសចិត្តគឺដឹងតែត្រូវ

ផសនាងហើយដើរចេញពីព្រលានយន្តហោះដោយអូសវាលីពណ៌លឿងធំមួយ ដើរតម្រង់មករកលោកប៉ារបស់នាងដែលកំពុងឈរចាំកូនស្រីទាំងស្នាមញញឹមមិនបាត់ពីផ្ទៃមុខ

<លោកប៉ា....>Park Moonie នាងរត់មកឱបប៉ានាងទាំងស្នាមញញឹមលាយទឹកភ្នែកដោយក្តីរំភើបនេះនាងខានជួបគាត់ 10 ឆ្នាំហើយមែនទេ??

<នឹកឯងណាស់កូនស្រី...>Mr Park អង្អែលក្បាលនាងតិចៗទាំងទឹកភ្នែក

<ប៉ាកុំយំមើសលែងសង្ហារអស់ហើយ កូនក៏នឹកប៉ាដូចគ្នានឹកខ្លាំងទៀតផង>Moonie

<បាទ ប៉ាឈប់យំហើយ ចុះម៉ាក់របស់

ឯងគាត់យ៉ាងម៉េចហើយ??..>Mr Park

<គឺគាត់នៅតែដូចដើម 10 ឆ្នាំហើយអាការៈនៅដដែលកូនមកទីនេះតែប៉ុន្មានខែទេព្រោះប្រញាប់ទៅមើលថែម៉ាក់វិញព្រោះមិនចង់ឲ daddy ពិបាកនោះទេ > Moonie ដកដង្ហើមធំរកយំតែក៏ប្រឹងសើចឡើងវិញព្រោះនាងមិនចង់ឲប៉ារបស់គេពិបាកចិត្ត

Note: daddy គឺជាប៉ាចុងរបស់នាង ប៉ាម៉ាក់របស់នាងលែងលះគ្នាព្រោះរស់នៅមិនចុះសម្រុងហើយម៉ាក់របស់នាងក៏ផ្លាស់ទៅនៅ USA 🇺🇸 ហើយមានប្តីមួយទៀតនៅទីនោះ ហើយប៉ារបស់នាងក៏មានប្រពន្ធមួយទៀតដែរ

<ចឹងតោះយើងទៅផ្ទះវិញកូនហត់ហើយ>😊Mr Park

<ចាស លោកប៉ា..>Moonie☺️

Skip....

🌺_Park_Villa_🌺

រថយន្ត BMW សារីថ្មីក្រោយគេបង្អស់

បានរមៀលខ្លួនមកដល់មុខវីឡា ត្រកូល Park

រាងតូចបោះជំហានចូលក្នុងផ្ទះទាំងញញឹមបិទមាត់មិនជិតនាងពិតជានេកផ្ទះនេះខ្លាំងណាស់ខានមកជាន់ទីនេះ 10 ឆ្នាំហើយមិននឹកស្មានថាវានៅតែស្អាតដដែលគ្មានផ្លាស់ប្តូរអីបន្តិចតាំងពីការរៀបចំផ្ទះ សួនផ្កា រូបថត គ្រប់យ៉ាងគឺនៅដដែល កក់ក្តៅខ្លាំងណាស់

<Moonie....>Mrs Park ម្តាយចុងរបស់នាងក៏រត់មកទទួលនាងទាំងញញឹមពព្រាយ

<ម៉ាក់តូច....>Moonie☺️ នាងរត់ទៅឱប

គាត់យ៉ាងណែន

<នឹកម៉ាក់តូចរបស់ Moonie ខ្លាំងណាស់...> Moonie

<សម្តីផ្អែមកាត់តាមពួកអាមេរិកអស់ហើយឯងនេះ>Mrs Park

<ហើយគួរឲស្រឡាញ់អត់ចុះ>Moonie ធ្វើជាញិញ៉ក់ដាក់គាត់

<គួរឲស្អប់ច្រើនជាង..>Mrs Park😅

<ម៉ាក់តូចហ៎...>Moonie😫

<បានហើយ ឈប់ញ៉ោះកូនទៅគេហត់ហើយ កូនទៅងូតទឹកទៅចាំល្ងាចប៉ាទៅដាស់មកញាំបាយជុំគ្នា>Mr Park😊

<Yes Sir...>Moonie😂 និយាយរួចក៏ដាក់មេប្រុយឡើងទៅលើបាត់សូម្បីវ៉ាលីក៏មិនយកទៅដែរ អ្នកបម្រើក៏អូសវ៉ាលីយកទៅឲនាង

<ឲទៅនៅ USA តែ 10 ឆ្នាំមកវិញឆ្លងតាមពួកអាសាច់ដុំអស់ហើយកូននេះ>Mr Park🙄

Skip.....

🦋_Moonie_Bedroom_🦋

នាងស្ទើរតែមិនជឿនឹងភ្នែករបស់នាងគ្រប់យ៉ាងគឺវានៅដដែលទាំងអស់គ្រែគេង ទូដាក់ខោអាវ តុរៀន របស់លេង តុក្កតា អ្វីៗទាំងអស់គឺវានៅដូចដើម

<អ្នកនាង...>Mey យកវ៉ាលីមកដល់ហើយធ្វើភ្នែកឡេងឡង់មិនដឹងថាអ្នកនាងតូចរបស់គេឲចូលបន្ទប់ឬអត់

<យកវាចូលមកហើយក៏ចេញទៅវិញទៅ..>Moonie

<ចាស អ្នកនាង..>Mey យកវ៉ាលីទុកហើយ នាងប្រុងនឹងដើរទៅវិញតែ Moonie ហៅឲឈប់

<អេ Mey??> Moonie

<ចាស???>Mey នាងចាប់ផ្តើមបែកញើសព្រោះនាងដឹងថា Moonie អ្នកនាងតូចរបស់គេគឺឆ្នាស់ណាស់និយាយស្អីខុសបន្តិចដឹងតែសុីកណ្តាប់ជើងហើយ

<យើងស្អាតទេ???>Moonie☺️

<ស្អាត ស្អាតខ្លាំងណាស់អ្នកនាងតូច..>Mey ដាច់ចង្កេះផឹង ស្មានតែសួរស្អីព្រះ សួររឿងសម្រស់សោះ

<មិនបាច់ប្រាប់ក៏យើងដឹងដែរ ស្អាត ឆ្លាត គួរឲស្រឡាញ់ អើយខ្ចិលនិយាយ>Moonie បង្វិលខ្លួនមុខកញ្ចក់ហលយសើចតិចៗ

<អ្នកនាងទៅនៅអាមេរិក 10 ឆ្នាំមកវិញឆ្គួតនឹងសម្រស់ខ្លួនឯង> Mey និយាយតិចៗទើប Moonie ស្តាប់មិនសូវបាន

<ឯងថាឆ្គួតស្អីមិញ??>Moonie😑

<គឺខ្ញុំថាអ្នកនាងស្រស់ស្អាតបែបធម្មជាតិ ប្រុសណាដែលមិនឆ្គួតនឹងសម្រស់របស់អ្នកនាងនោះចា> Mey😅🙆🏻❤️

<រួចខ្លួន ឆាប់ចេញទៅយើងចង់ដេក..>Moonie

Met ឱនគំនាបហើយក៏ចេញទៅ

Moonie បើកថតទូហើយក៏ឃើញសៀវភៅរូបថតមួយក្បាលនាងក៏បើកវាមកមើល ទឹកភ្នែកមួយតំណក់ក៏ស្រក់ចុះមកលើថ្ពាល់សខ្ចី

<លោកយ៉ាងម៉េចហើយ??លោកមានខឹងខ្ញុំទេ?? ស្អប់ខ្ញុំទេ?? ខ្ញុំសុំទោស..>Moonie😔

Skip...

🌺Taehyung scenes🌺

<ចៅហ្វាយ...>Sam រត់ទម្លោះទ្វារចូលមកទាំងត្រហេបត្រហប

<ឯងចង់ងាប់ខ្លាំងណាស់មែនទេ ម៉េចមិនគោះទ្វារចុះបើពេលមកដល់ឃើញយើងស្រាតផ្លាស់ខោអាវទៅគិតម៉េច??>Taehyung 😒

<សុំទោសចៅហ្វាយតែវាបន្ទាន់ពិតមែនបាទ>Sam លើកដៃសំពះចៅហ្វាយទាំងដកដង្ហើមមិនចង់ដល់គ្នា

<អើបើបន្ទាន់ក៏និយាយមក..>Taehyung

<ឈប់សិនចៅហ្វាយ សុំទឹកផឹកតិច..>Sam មិនចាំយូរក៏លើកទឹកមួយកែវរបស់លើតុមកផឹកក្អឹកៗមិនឲសស់មួយតំណក់

<ហាហហា...>Taehyung 😂 សើចកាច់ក

<ចៅហ្វាយសើចរឿងអី,??>Sam ធ្វើភ្នែកភ្លឹសៗមើលទៅចៅហ្វាយដែលកំពុងអង្គុយសើច នេះចៅហ្វាយគេឆ្គួតហើយមែនទេ??

នៅសុខៗក៏សើចទាំងដែលគេកំប្លែងផងធ្វើ

ស្អីឆ្គួតៗរាល់ដងមិនទាំងញញឹមផង

<ហ្អែងផឹកទឹកយើងលាងជើងមិញ..>Taehyung😂

<ហ្អាស?? ទឹកលាងជើង??> Sam ក៏រត់ទៅក្អួត មួយសន្ទុះក្រោយមកគេក៏ដើរមកវិញទាំង

មុខស្លេក

<ស្អីវវានឹងទឹកលាងជើងយើងសោះធ្វើមកខ្ពើមអីណា!!>Taehyung 😂

<ចឹងចៅហ្វាយឲខ្ញុំលាងជើងហើយចាក់ទឹកចូលកែវឲចៅហ្វាយផឹកចៅហ្វាយផឹកទេ?>Sam

<ហ្អែងគិតថាយើងព្រមផឹកអត់ចុះ??>Taehyung

<ប្រាកដជាអត់ហើយ..>Sam🙄

<ហើយ ប្រឹងត្រដរសួររកខ្យល់ស្អី?>Taehyung

<សុំទោសទាន....ម្ចាស់>Sam ឆ្លើយបង្អូសសំលេងទាក់ទាញស្បែកជើង

<អរ ហើយចុះឯងថាមានរឿងប្រាប់យើង>Taehyung

<អេវីសភ្លេច គឺ អ្នកនាង Park Moonie មកកូរ៉េ វិញហើយគឺមកដល់ថ្ងៃត្រង់និយាយរួមមិញនឹង>Sam

<អា Jm យូរហើយម៉េចហ្អែងមិនប្រកាច់ប្រាប់យើង??>Taehyung ហក់ទៅធាក់ Sam មួយជើងផ្កាប់មុខ

<អូយ...ចៅហ្វាយហ៎ ឲប្រាប់យ៉ាងម៉េចបើរវល់តែក្អួតហ៎..>Samងើបឈរ ធ្វើមុខជូដាក់

ចៅហ្វាយរបស់គេ

<ទៅចាប់នាងមកឲយើងឥឡូវនេះ ទៅទៅ

ភ្លាមទៅ>Taehyung ស្រែកទាំងកំរោល

<អូយ ចៅហ្វាយហ៎ឲទៅចាប់កូនក្រមុំគេក្នុងផ្ទះម៉ងហ្អេស ចាំស្អែកទៅអ្នកនាង Moonie គាត់ទៅកម្មវិធីដូចចៅហ្វាយដែរ>Sam

<Okee ឯងទៅណាទៅៗ> Taehyung បន្ទាប់មក Sam ក៏ដើរទៅបាត់

Taehyung យកស្រមួយដបមកផឹក

<មកវិញហើយមែនទេស្រីស្រស់?? បាត់ខ្លួនយូរឆ្នាំបានសុខហើយម៉េចក៏មករកទុក្ខវិញចឹង😏 នាងត្រូវតែសងនូវគ្រប់យ៉ាងដែលនាងបានធ្វើចំពោះខ្ញុំ ខ្ញុំស្អប់នាង ស្អប់នាងដល់ឆ្អឹង ជាតិនេះនាងនឹងមិនរួចផុតពីនរកមួយនេះទេ ស្វាគមន៍មកកាន់ឋាននរក Park Moonie

>Taehyung

To be continue 🥀🥀

avataravatar